ព្រះត្រៃបិដក ភាគ ៤៤

​កាលបើ​មានចិត្ត​ ​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ ​ក៏​ស្ងប់​រម្ងាប់​ ​កាលបើ​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​រមែង​ទទួល​សេចក្តី​សុខ​ ​ចិត្ត​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​សេចក្តី​សុខ​ ​តែង​ដំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ ​វិ​មុត្តាយតនៈ​ ​ទី៣​ ​ដែល​ជា​គុណជាត​ ​សម្រាប់​ភិក្ខុ​មិន​ប្រមាទ​។​ ​បេ​។​ ​ចិត្ត​ដែល​មិនទាន់​ដល់​នូវ​ធម៌​ ​ជា​គ្រឿង​ក្សេម​ ​ចាក​យោ​គៈ​ ​ក៏​រមែង​ដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​សាស្តា​ ​ឬ​ភិក្ខុ​ជាស​ព្រហ្មចារី​ណាមួយ​ ​ដែល​ជាគ​រុ​ដ្ឋានី​យ​បុគ្គល​ ​មិន​សំដែងធម៌​ដល់​ ​ភិក្ខុ​ ​ទាំង​មិនបាន​សំដែងធម៌​ដល់​បុគ្គល​ដទៃ​ ​តាម​សមគួរ​ដល់​ការចេះដឹង​ ​សមគួរ​ដល់​ ​ការសិក្សា​ ​ដោយ​ពិស្តារ​ទេ​ ​ទាំង​មិន​ធ្វើ​នូវ​ការ​ស្វាធ្យាយ​ធម៌​ ​តាម​សមគួរ​ដល់​ការចេះដឹង​ ​សមគួរ​ដល់​ការសិក្សា​ ​ដោយ​ពិស្តារ​ដែរ​ ​គ្រាន់តែ​ត្រិះរិះ​ ​ពិចារណា​ ​រំពឹង​ក្នុងចិត្ត​ ​ដោយចិត្ត​ ​ចំពោះ​ធម៌​ ​តាម​សមគួរ​ ​ដល់​ការចេះដឹង​ ​សមគួរ​ដល់​ការសិក្សា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រិះរិះ​ ​ពិចារណា​ ​រំពឹង​ក្នុងចិត្ត​ ​ដោយចិត្ត​ ​ចំពោះ​ធម៌​ ​តាម​សមគួរ​ ​ដល់​ការចេះដឹង​ ​សមគួរ​ដល់​ការសិក្សា​ ​យ៉ាង​ណាៗ​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​នូវ​អដ្ឋកថា​ផង​ ​ដឹង​ច្បាស់​នូវ​បាលី​ផង​ ​ក្នុង​ធម៌​នោះ​ ​យ៉ា​ងនោះៗ​ ​កាល​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​នូវ​អដ្ឋកថា​ ​ដឹង​ច្បាស់​នូវ​បាលី​ ​បាមោជ្ជៈ​ ​រមែង​កើតឡើង​ ​កាលបើ​មា​នបាមោ​ជ្ជៈ​ ​បីតិ​ក៏​កើតឡើង​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636853791366909797
ទៅកាន់ទំព័រ៖