ព្រះត្រៃបិដក ភាគ ៤៤

​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​នូវ​អដ្ឋកថា​ផង​ ​ដឹង​ច្បាស់​នូវ​បាលី​ផង​ ​ក្នុង​ធម៌​នោះ​ ​យ៉ា​ងនោះៗ​ ​កាល​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​នូវ​អដ្ឋកថា​ ​ដឹង​ច្បាស់​នូវ​បាលី​ ​បាមោជ្ជៈ​ ​ក៏​កើតឡើង​ ​កាលបើ​មា​នបាមោ​ជ្ជៈ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​កាលបើ​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​រមែង​ទទួល​សេចក្តី​សុខ​ ​ចិត្ត​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​សេចក្តី​សុខ​ ​តែង​ដំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​វិ​មុត្តាយតនៈ​ ​ទី៥​ ​ដែល​ជា​គុណជាត​ ​សម្រាប់​ភិក្ខុ​មិន​ប្រមាទ​។​ ​បេ​។​ ​ចិត្ត​ដែល​មិនទាន់​ដល់​នូវ​ធម៌​ ​ជា​គ្រឿង​ក្សេម​ ​ចាក​យោ​គៈ​ ​ក៏​រមែង​ដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិ​មុត្តាយតនៈ​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដែល​ជា​គុណជាត​ ​សម្រាប់​ភិក្ខុ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ស្លុង​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​ចិត្ត​ដែល​មិនទាន់​រួច​ស្រឡះ​ ​ចាក​កិលេស​ ​ក៏​រួច​ស្រឡះ​ផង​ ​អាសវៈ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​ការ​អស់​ទៅ​ផង​ ​ចិត្ត​ដែល​មិនទាន់​បាន​ដល់​នូវ​ធម៌​ ​ជា​គ្រឿង​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក៏​រមែង​ដល់​ផង​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636853791673497333
ទៅកាន់ទំព័រ៖