ព្រះត្រៃបិដក ភាគ ៤៤
[២៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរជាអ្នកប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើននូវសមាធិប្រមាណមិនបាន (លោកុត្តរៈ) ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើននូវសមាធិ ប្រមាណមិនបាន ញាណ (ការដឹង) ៥យ៉ាង ក៏រមែងកើតឡើង ចំពោះខ្លួនមិនខាន។ ញាណ ៥យ៉ាង តើដូចម្តេចខ្លះ។ គឺញាណ រមែងកើតឡើងចំពោះខ្លួនថា សមាធិនេះ
(១) ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅផង ១
(២) ញាណ រមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះ ប្រាសចាកអាមិសៈ
(៣) ដ៏ប្រសើរ ១ ញាណ រមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះ បុរសល្អតែងសេពគប់ ១ ញាណ រមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះ ល្អិតម៉ដ្ឋចត់ ជាគុណនាំឲ្យបុគ្គលបាននូវបដិប្បស្សទ្ធិ (សេចក្តីស្ងប់)
(១) អរហត្តផលសមាធិ ឬមគ្គសមាធិ។ សមាធិនោះ ជាសុខក្នុងបច្ចុប្បន្ន ព្រោះបានសេចក្តីសុខ ក្នុងខណៈដែលផឹក ឬក្រេបអារម្មណ៍។ (២) សមាធិដែលមានមុនហើយ ឲ្យផលជាសុខ ក្នុងខាងមុខតទៅ ព្រោះសមាធិមុននោះ ជាបច្ច័យដល់សមាធិសុខខាងក្រោយ។ (៣) អាមិសៈ មាន៣យ៉ាង គឺ កាមាមិសៈ នុយគឺកាម១ វដ្តាមិសៈ នុយគឺវដ្ត១ លោកាមិសៈ នុយគឺលោក១។ អដ្ឋកថា។
ID: 636853792045888632
ទៅកាន់ទំព័រ៖