ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តែង​នៅជា​សុខ​ ​មិន​មាន​សេចក្តី​តានតឹង​ ​មិន​ចង្អៀតចង្អល់​ ​មិន​ក្រវល់ក្រវាយ​ ​ក្នុង​បច្ចុប្បន្ន​ឡើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​សុគតិ​ ​នឹង​មាន​ប្រាកដ​។​ ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​១​ ​មាន​ហិរិ​ ​១​ ​មាន​ឱត្តប្បៈ​ ​១​ ​មាន​វីរិយៈ​ប្រារព្ធ​ ​១​ ​មាន​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥យ៉ាងនេះ​ ​តែង​នៅជា​សុខ​ ​មិន​មាន​សេចក្តី​តានតឹង​ ​មិន​ចង្អៀតចង្អល់​ ​មិន​ក្រវល់ក្រវាយ​ ​ក្នុង​បច្ចុប្បន្ន​ឡើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​សុគតិ​ ​នឹង​មាន​ប្រាកដ​។​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​១​ ​មិន​មាន​ហិរិ​ ​១​ ​មិន​មាន​ឱត្តប្បៈ​ ​១​ ​ជា​អ្នក​ខ្ជិល​ ​១​ ​អ័​ប្ប​ឥត​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636853783595595303
ទៅកាន់ទំព័រ៖