ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​វី​ធី​ចំរើន​សម្មាសមាធិ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៥​ ​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​។​បេ​។​ ​បាន​ដល់​តតិយជ្ឈាន​។​ ​ភិក្ខុ​នោះ​ ​ក៏​ញ៉ាំង​ករជកាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​សុខ​ ​ឥតមាន​បីតិ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ដោយ​សុខ​ ​ដែល​គ្មាន​បីតិ​ ​មិន​មាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ទី​ដែល​ដុះ​ព្រលិត​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​មាន​ព្រលិត​ ​ឬ​ឈូកក្រហម​ ​ឬ​ឈូកស​ពួក​ខ្លះ​ ​ដែល​ដុះ​ក្នុងទឹក​ ​ចំរើន​ក្នុងទឹក​ ​មិនទាន់​លូត​ឡើង​ផុត​អំពី​ទឹក​ ​លិចទៅ​ក្នុងទឹក​ ​រស់នៅ​អាស្រ័យ​ទឹក​ ​បទុម​ជាត​ទាំងនោះ​ ​រមែង​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​ដ៏​ត្រជាក់​ ​តាំង​អំពី​ឫស​ ​មើម​ ​រហូតដល់​ចុង​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​វារិជាត​ទាំងអស់​ ​ដែល​ជា​ព្រលិត​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​ត្រជាក់​ ​មិន​មាន​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ញ៉ាំង​ករជកាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​សុខ​ ​ឥតមាន​បីតិ​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636853792833813699
ទៅកាន់ទំព័រ៖