ព្រះត្រៃបិដក ភាគ ៤៤

​ក៏​ដំណើរ​ដែល​បាន​ជួបប្រទះ​នឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ប្រពៃ​ពេក​ណាស់​។​ ​គ្រា​កាល​កន្លង​រាត្រី​នោះ​ទៅ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​ឥច្ឆា​នង្គលៈ​ ​នាំ​យក​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ក្រាស់ក្រែល​ ​ចូល​សំដៅ​ទៅ​ឯ​ដងព្រៃ​ឥច្ឆា​នង្គលៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​ស្រែក​ហ៊ោ​ ​និយាយខ្លាំង​ ​នៅ​នា​ខាងក្រៅ​ក្លោងទ្វារ​។​ ​គាប់​ចួន​សម័យ​នោះ​ ​ព្រះ​នា​គិ​តៈ​ដ៏​មាន​អាយុ​ ​លោក​នៅជា​ឧបដ្ឋាក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ព្រះ​នា​គិ​តៈ​ ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​នា​គិ​តៈ​ ​ចុះ​ពួក​ណា​ស្រែក​ហ៊ោ​ ​និយាយ​ឮខ្លាំង​ម្ល៉េះ​ ​ហាក់ដូចជា​ព្រាន​ត្រី​ ​ដណ្តើម​ត្រី​គ្នា​។​ ​ព្រះ​នា​គិ​តៈ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​ឥច្ឆា​នង្គលៈ​នុ៎ះ​ ​នាំ​យក​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ក្រាស់ក្រែល​ ​មក​ឧទ្ទិសចំពោះ​ព្រះអង្គ​ផង​ ​ចំពោះ​ភិក្ខុសង្ឃ​ផង​ ​ឈរ​ចាំ​នា​ខាងក្រៅ​ក្លោងទ្វារ​។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636853794441475652
ទៅកាន់ទំព័រ៖