ព្រះត្រៃបិដក ភាគ ៤៤
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាគិតៈ តថាគត សូមកុំឲ្យចួបប្រសព្វនឹងយសបរិវារ ទាំងយសបរិវារ ក៏សូមកុំឲ្យចួបប្រសព្វនឹងតថាគត ម្នាលនាគិតៈ បុគ្គលណា មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ (សុខក្នុងផ្នួស) បវិវេកសុខ (សុខក្នុងសេចក្តីស្ងប់ស្ងាត់) ឧបសមសុខ (សុខក្នុងសេចក្តីស្ងប់រម្ងាប់) សម្ពោធសុខ (សុខក្នុងការត្រាស់ដឹង) ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែលតថាគត ធ្លាប់បានដូចប្រាថ្នា បានដោយងាយ បានដោយស្រួល បុគ្គលនោះឯង រមែងត្រេកអរ ចំពោះសេចក្តីសុខកខ្វក់ សុខក្នុងការដេកលក់ សុខក្នុងលាភសក្ការៈ និងសេចក្តីសរសើរ។ ព្រះនាគិតៈ ក្រាបបង្គំទូលទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ ទទួលនិមន្ត សូមព្រះសុគត ទទួលនិមន្តចុះ បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរព្រះអង្គនឹងទទួលហើយ បពិត្រព្រះអង្គដ៏ចំរើន បើព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី នឹងនាំគ្នាតាមទៅ ក្នុងទីនោះៗមិនខាន បពិត្រព្រះអង្គដ៏ចំរើន ដូចជាភ្លៀង មានដំណក់ទឹកដ៏ថ្លោស កាលបង្អុរចុះ មក
ID: 636853794614015521
ទៅកាន់ទំព័រ៖