ព្រះត្រៃបិដក ភាគ ៤៤

​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​នឹង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​១​ ​មាន​ហិរិ​ ​១​ ​មាន​ឱត្តប្បៈ​ ​១​ ​មាន​វីរិយៈ​ប្រារព្ធ​ ​១​ ​មាន​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​
 ​[​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ជា​ភិក្ខុ​ ​ឬ​ភិក្ខុនី​ ​លាសិក្ខា​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោកទាប​ ​ពាក្យ​តូច​ពាក្យធំ​ ​សម​តាម​ហេតុ​ ​៥​ ​យ៉ាង​ ​រមែង​មកកាន់​ស្ថាន​ ​ដែល​គួរ​តិះដៀល​ ​ចំពោះ​បុគ្គល​នោះ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ពាក្យ​តូច​ពាក្យធំ​ ​៥យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សូម្បីតែ​សទ្ធា​ ​ក្នុង​កុសលធម៌​របស់​អ្នក​ ​ក៏​មិន​មាន​ ​១​ ​សូម្បី​ហិរិ​ក្នុង​កុសលធម៌​របស់​អ្នក​ ​ក៏​មិន​មាន​ ​១​ ​សូម្បី​ឱត្តប្បៈ​ ​ក្នុង​កុសលធម៌​របស់​អ្នក​ ​ក៏​មិន​មាន​ ​១​ ​សូម្បី​សេចក្តី​ខ្មីឃ្មាត​ ​ក្នុង​កុសលធម៌​របស់​អ្នក​ ​ក៏​មិន​មាន​ ​១​ ​សូម្បី​បញ្ញា​ ​(​ការចេះដឹង​)​ ​ក្នុង​កុសលធម៌​របស់​អ្នក​ ​ក៏​មិន​មាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636853783796436791
ទៅកាន់ទំព័រ៖