ព្រះត្រៃបិដក ភាគ ៤៤

​ទឹក​ទាំងឡាយ​ ​តែង​ហូរចាក់​ទៅ​រក​ទី​ទំនាប​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​ស្តេច​ទៅ​ក្នុង​ទី​ណាៗ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​គង់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​នៅក្នុង​និគម​ក្តី​ ​នៅក្នុង​ជនបទ​ក្តី​ ​នឹង​នាំគ្នា​តាម​ទៅ​ ​ក្នុង​ទីនោះ​ ​មិនខាន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះអង្គ​ ​មាន​សីល​ ​និង​ប្រាជ្ញា​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ទៀត​ថា​ ​ម្នាល​នា​គិ​តៈ​ ​តថាគត​ ​សូមកុំ​ឲ្យ​ចួប​ប្រសព្វ​ ​នឹង​យស​បរិវារ​ ​ទាំង​យស​បរិវារ​ ​ក៏​សូមកុំ​ឲ្យ​ចួប​ប្រសព្វ​នឹង​តថាគត​ ​ម្នាល​នា​គិ​តៈ​ ​បុគ្គល​ណា​ ​មិនបាន​ដូចប្រាថ្នា​ ​មិនបាន​ដោយ​ងាយ​ ​មិនបាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ពោធ​សុខ​ ​ដូច​ជា​នេ​ក្ខម្ម​សុខ​ ​ប​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ពោធ​សុខ​ ​ដែល​តថាគត​ធ្លាប់​បាន​ដូចប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ ​ស្រួល​ ​បុគ្គល​នោះ​ឯង​ ​រមែង​ត្រេកអរ​ ​ចំពោះ​សេចក្តី​សុខ​កខ្វក់​ ​សុខ​ក្នុង​ការ​ដេកលក់​ ​សុខ​ក្នុង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636853794786305375
ទៅកាន់ទំព័រ៖