ព្រះត្រៃបិដក ភាគ ៤៤

​សុ​មន​វគ្គ​


 ​[​៣១​]​ ​គ្រានោះ​ ​នាង​សុមនា​រាជកុមារី​ ​មាន​រថ​ ​៥០០​ ​និង​រាជកុមារី​ ​៥០០​ ​អង្គ​ ​ហែហម​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ប្រថាប់​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​សុមនា​រាជកុមារី​ ​ប្រថាប់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សាវក​ពីរ​រូប​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​សាសនា​នេះ​ ​មាន​សទ្ធា​ស្មើគ្នា​ ​មាន​សីល​ស្មើគ្នា​ ​មាន​បញ្ញា​ស្មើគ្នា​ ​ប៉ុន្តែ​មួយ​អង្គជា​ទាយក​ ​មួយ​អង្គ​មិនមែន​ជា​ទាយក​ ​សាវក​ទាំងនោះ​ ​ដល់​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សាវក​ទាំងពីរ​ដែល​កើតជា​ទេវតា​នោះ​ ​តើមាន​សេចក្តី​វិសេស​ ​មានហេតុ​ផ្សេងគ្នា​ដែរ​ឬទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាលនាង​សុមនា​ ​មាន​ដែរ​ ​ម្នាលនាង​សុមនា​ ​សាវក​ណា​ជា​ទាយក​ ​សាវក​នោះ​ ​ដល់​កើតជា​ទេវតា​ ​រមែង​គ្រប​សង្កត់​ទេវតា​ឯណោះ​ ​ដែល​មិនមែន​ជា​ទាយក​ ​ដោយហេតុ​ ​៥​ ​យ៉ាង​ ​គឺ​អាយុ​ទិព្វ​ ​១​ ​សម្បុរ​ទិព្វ​ ​១​ ​សុខ​ទិព្វ​ ​១​ ​យស​ទិព្វ​ ​១​ ​អធិបតេយ្យ​ទិព្វ​ ​១​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636853795408680973
ទៅកាន់ទំព័រ៖