ព្រះត្រៃបិដក ភាគ ៤៤

​ម្នាលនាង​សុមនា​ ​សាវក​ណា​ ​ជា​ទាយក​ ​សាវក​នោះ​ ​ដល់ទៅ​កើតជា​ទេវតា​ ​រមែង​គ្រប​សង្កត់​ទេវតា​ឯណោះ​ ​ដែល​មិនមែន​ជា​ទាយក​ ​ដោយហេតុ​ ​៥​ ​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះបើ​ទេវតា​ទាំងពីរ​នោះ​ ​ច្យុត​អំពី​ទេវលោក​នោះ​ ​មក​កើត​ក្នុង​មនុស្សលោក​នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ទាំងពីរ​នោះ​ ​ដែល​កើតជា​មនុស្ស​ហើយ​ ​តើមាន​សេចក្តី​វិសេស​ ​មានហេតុ​ផ្សេងគ្នា​ដែរ​ឬទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាលនាង​សុមនា​ ​មាន​ដែរ​ ​ម្នាលនាង​សុមនា​ ​បុគ្គល​ណា​ជា​ទាយក​ ​បុគ្គល​នោះ​ ​ដល់​មក​កើតជា​មនុស្ស​ ​រមែង​គ្រប​សង្កត់​បុគ្គល​ឯណោះ​ ​ដែល​មិនមែន​ជា​ទាយក​ ​ដោយហេតុ​ ​៥យ៉ាង​ ​គឺ​អាយុ​ជា​របស់​មនុស្ស​ ​១​ ​សម្បុរ​ជា​របស់​មនុស្ស​ ​១​ ​សុខ​ជា​របស់​មនុស្ស​ ​១​ ​យស​ជា​របស់​មនុស្ស​ ​១​ ​អធិបតេយ្យ​ជា​របស់​មនុស្ស​ ​១​។​ ​ម្នាលនាង​សុមនា​ ​បុគ្គល​ណា​ជា​ទាយក​ ​បុគ្គល​នោះ​ ​ដល់​មក​កើតជា​មនុស្ស​ ​រមែង​គ្រប​សង្កត់​បុគ្គល​ឯណោះ​ ​ដែល​មិនមែន​ជា​ទាយក​ ​ដោយហេតុ​ ​៥យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះបើ​អ្នក​ទាំងពីរ​នោះ​ ​ចេញ​ចាក​ផ្ទះ​ ​បួស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បព្វជិត​ទាំងនោះ​ ​តើមាន​សេចក្តី​វិសេស​ ​មានហេតុ​ផ្សេងគ្នា​ដែរ​ឬទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាលនាង​សុមនា​ ​មាន​ដែរ​ ​ម្នាលនាង​សុមនា​ ​បុគ្គល​ណា​ ​ជា​ទាយក​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636853795582670925
ទៅកាន់ទំព័រ៖