ព្រះត្រៃបិដក ភាគ ៤៤
បពិត្រព្រះអង្គដ៏ចំរើន បណ្តាបព្វជិតទាំងពីររូប ដែលបានសម្រេចព្រះអរហត្តហើយនុ៎ះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ម្នាលនាងសុមនា ត្រង់រឿងនុ៎ះ តថាគត មិនសំដែងហេតុផ្សេងគ្នា ត្រង់ចិត្តដែលរួចស្រឡះ ដោយវិមុត្តិនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលគួរឲ្យទានទាំងឡាយមែន គួរធ្វើបុណ្យទាំងឡាយមែន ព្រោះថាបុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជាទេវតាផង បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជាមនុស្សផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកបួស (បាននៅយូរ) ផង។ ម្នាលនាងសុមនា ហេតុនុ៎ះ យ៉ាងនេះហើយ ម្នាលនាងសុមនា ហេតុនុ៎ះ យ៉ាងនេះហើយ ម្នាលនាងសុមនា បុគ្គលគួរឲ្យទានទាំងឡាយ គួរធ្វើបុណ្យទាំងឡាយ (ព្រោះ) បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នក ដែលកើតជាទេវតាផង បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជាមនុស្សផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកបួសផង។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគត បានត្រាស់ពាក្យនេះហើយ ព្រះសាស្តាបានត្រាស់ពាក្យ ជាគាថានេះ តទៅទៀតថា
ID: 636853795904039306
ទៅកាន់ទំព័រ៖