ព្រះត្រៃបិដក ភាគ ៤៤

​ព្រះ​ចន្រ្ទ​មិន​មានមន្ទិល​ ​កាល​ចរ​ទៅតាម​អាកាស​ ​រមែង​រុង​ ​រឿង​លើស​ជាង​ពួក​ផ្កាយ​ទាំងអស់​លើ​អាកាស​ ​ដោយ​ពន្លឺ​ ​(​របស់​ខ្លួន​)​ ​យ៉ាងណាមិញ​ ​បុរស​បុគ្គល​មាន​សទ្ធា​ ​បរិបូណ៌​ដោយ​សីល​ ​រមែង​រុងរឿង​ ​ជាង​ពួក​បុគ្គល​កំណាញ់​ទាំងអស់​ក្នុង​លោក​ដោយ​ចាគៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​កាល​ភ្លៀង​ប្រកបដោយ​ផ្លេកបន្ទោរ​ ​ដ៏​ឆ្វៀលឆ្វាត់​បរិបូណ៌​ដោយ​ភ្នំទឹក​ដ៏​ច្រើន​ ​បង្អុរ​ចុះ​មក​បំពេញ​ផែនដី​ ​ដែល​ខ្ពស់​ទាប​ ​ឲ្យ​ពោរពេញ​ ​យ៉ាងណាមិញ​ ​សាវក​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ដែល​បរិបូណ៌​ដោយ​ទស្សនៈ​ជា​បណ្ឌិត​ ​រមែង​គ្រប​សង្កត់​បុគ្គល​អ្នកមាន​សេចក្តី​កំណាញ់​ ​ដោយហេតុ​ ​៥យ៉ាង​ ​គឺ​អាយុ​ ​យស​ ​សម្បុរ​ ​សុខ​ ​និង​អធិបតី​ ​បណ្ឌិត​នោះ​ឯង​ ​បរិបូណ៌​ដោយ​ភោគៈ​ ​ដល់ទៅ​លោកខាងមុខ​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​ក៏​យ៉ាងនោះ​ដែរ​។​

 [​៣២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ដ្ឋាន​ ​ទៀប​ក្រុង​រា​ជ​គ្រិះ​។​ ​គ្រានោះ​ ​នាង​ចុន្ទី​រាជកុមារី​ ​មាន​រថ​ ​៥០០​ ​និង​កុមារី​ ​៥០០​ ​ហែហម​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ប្រថាប់​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636853796271410318
ទៅកាន់ទំព័រ៖