ព្រះត្រៃបិដក ភាគ ៤៤

​លុះ​នាង​ចុន្ទី​រាជកុមារី​ ​ប្រថាប់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រាជកុមារ​ឈ្មោះ​ចុន្ទៈ​ ​ជា​បង​ខ្ញុំ​ព្រះអង្គ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​តាមតែ​បុគ្គល​ណាក៏ដោយ​ ​ទោះ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ​ដល់​នូវ​ព្រះធម៌​ជាទី​ពឹង​ ​ដល់​នូវ​ព្រះសង្ឃ​ជាទី​ពឹង​ហើយ​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​ ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​ ​មិនទៅ​កើត​ក្នុង​ទុគ្គតិ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បុគ្គល​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្តា​ ​មាន​សភាព​ដូចម្តេច​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​សុគតិ​ ​មិនទៅ​កើត​ក្នុង​ទុគ្គតិ​ ​ជ្រះថ្លា​ក្នុង​ព្រះធម៌​ ​មាន​សភាព​ដូចម្តេច​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​សុគតិ​ ​មិនទៅ​កើត​ក្នុង​ទុគ្គតិ​ ​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ ​មាន​សភាព​ដូចម្តេច​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​សុគតិ​ ​មិនទៅ​កើត​ក្នុង​ទុគ្គតិ​ ​បំពេញ​ក្នុង​សីល​ ​មាន​សភាព​ដូចម្តេច​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​សុគតិ​ ​មិនទៅ​កើត​ក្នុង​ទុគ្គតិ​ទេ​។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636853796469321638
ទៅកាន់ទំព័រ៖