ព្រះត្រៃបិដក ភាគ ៤៤
ភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់ភេទដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥យ៉ាងនេះ រមែងមកកាន់ស្ថានដែលគួរតិះដៀល ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោកដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង រមែងមកកាន់ស្ថាន ដែលគួរសរសើរចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង តើអ្វីខ្លះ។ គឺសទ្ធាក្នុងកុសលធម៌របស់អ្នកក៏មាន ១ ហិរិក្នុងកុសលធម៌របស់អ្នក ក៏មាន ១ ឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មាន ១ សេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌ របស់អ្នក ក៏មាន ១ បញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោក ដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស
ID: 636853784098344059
ទៅកាន់ទំព័រ៖