ព្រះត្រៃបិដក ភាគ ៤៤

​បុណ្យ​ ​គឺ​អាយុ​ដ៏​ប្រសើរ​ផង​ ​យសស័ក្តិ​ដ៏​ប្រសើរ​ផង​ ​កេរ្តិ៍ឈ្មោះ​ដ៏​ប្រសើរ​ផង​ ​សុខ​ដ៏​ប្រសើរ​ផង​ ​កម្លាំង​ដ៏​ប្រសើរ​ផង​ ​រមែង​ចំរើន​ដល់​ពួក​បុគ្គល​អ្នក​ជ្រះថ្លា​នឹង​វត្ថុ​ដ៏​ប្រសើរ​ ​ដឹង​ច្បាស់​នូវ​ធម៌​ដ៏​ប្រសើរ​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​ជា​ទក្ខិណេយ្យ​បុគ្គល​ ​រក​បុគ្គល​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​ជ្រះថ្លា​ ​ក្នុង​ព្រះធម៌​ដ៏​ប្រសើរ​ ​ជា​ធម៌​ប្រាសចាក​រាគៈ​ ​ជា​ធម៌​ស្ងប់​រម្ងាប់​ ​នាំមក​នូវ​សុខ​ ​ជ្រះថ្លា​ ​ក្នុង​ព្រះសង្ឃ​ដ៏​ប្រសើរ​ ​ជា​បុញ្ញក្ខេត្ត​ ​រក​ខេត្ត​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​ជា​អ្នកឲ្យ​នូវ​ទាន​ ​ចំពោះ​បុគ្គល​ដ៏​ប្រសើរ​ ​បុគ្គល​អ្នកមាន​ប្រាជ្ញា​ ​មានចិត្ត​ដំ​កល់​ ​ក្នុង​ធម៌​ដ៏​ប្រសើរ​ ​ជា​អ្នកឲ្យ​នូវ​ទាន​ ​ចំពោះ​បុគ្គល​ដ៏​ប្រសើរ​ ​តែង​បាន​ទៅ​កើតជា​ទេវតា​ ​ឬ​មនុស្ស​ ​ដល់​នូវ​សេចក្តី​ប្រសើរ​ ​រមែង​រីករាយ​។​

 ​[​៣៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​ជាតិ​យា​វន​ ​ទៀប​ក្រុង​ភទ្ទិ​យៈ​។​ ​គ្រានោះ​ ​ឧគ្គហ​មេ​ណ្ឌ​កន​ត្តា​ ​(​ជា​ចៅ​មេ​ណ្ឌ​ក​សេដ្ឋី​)​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636853797083866788
ទៅកាន់ទំព័រ៖