ព្រះត្រៃបិដក ភាគ ៤៤

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទូន្មាន​ពួក​កុមារី​ទាំងនោះ​ឲ្យ​ទាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រៀនប្រដៅ​ពួក​កុមារី​ទាំងនោះ​ ​ដោយ​ឱ​វា​ទានុ​សាសនៈ​ណា​ ​ដែល​នាំឲ្យ​បាន​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាល​ដ៏​វែង​ ​ដល់​កុមារី​ទាំងនោះ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​កុមារី​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​កុមារី​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ពួក​កុមារី​ក្នុង​លោក​នេះ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​មាតា​ ​និង​បិតា​ ​ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ​ ​ឲ្យ​ដល់​បុរស​ជា​ស្វាមី​ណា​ ​យើង​ទាំងឡាយ​ ​ជា​ស្រី​ភ្ញាក់​ឡើង​មុនគេ​ ​ដេក​ក្រោយគេ​ ​ប្រុងខ្លួន​នឹង​ទទួល​កិច្ច​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​ផ្គាប់ផ្គុន​ ​និយាយ​ពាក្យ​ផ្អែមល្ហែម​ ​ដល់​ស្វាមី​នោះ​ ​ម្នាល​កុមារី​ទាំងឡាយ​ ​ឲ្យ​នាង​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​កុមារី​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ពួក​កុមារី​ក្នុង​លោក​នេះ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​ជាទី​គោរព​នៃ​ស្វាមី​ ​ទោះជា​មាតា​ក្តី​ ​បិតា​ក្តី​ ​សមណព្រាហ្មណ៍​ក្តី​ ​យើង​ទាំងឡាយ​ ​នឹង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ដល់​បុគ្គល​ទាំងនោះ​ ​ទាំង​ទទួល​គួរសម​ ​រៀបចំ​ដោយ​អាសនៈ​ ​និង​ទឹក​លាង​ជើង​ ​ចំពោះ​ជន​ទាំងឡាយ​ ​ដែល​មកដល់​ហើយ​ ​ម្នាល​កុមារី​ទាំងឡាយ​ ​ពួក​នាង​ត្រូវ​សិក្សា​យ៉ាងនេះ​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636853797419165966
ទៅកាន់ទំព័រ៖