ព្រះត្រៃបិដក ភាគ ៤៤

​មិនជា​ស្រី​អ្នកលេង​ ​មិនជា​ស្រី​អ្នក​លួច​ ​មិនជា​ស្រី​អ្នកផឹក​សុរា​ ​មិនមែន​ជា​ស្រី​អ្នក​បំផ្លាញ​របស់ទ្រព្យ​ ​ដែល​ខ្លួន​គ្រប់គ្រង​នោះ​ ​ម្នាល​កុមារី​ទាំងឡាយ​ ​ពួក​នាង​ត្រូវ​សិក្សា​រយ៉ា​ងនេះ​។​ ​ម្នាលនាង​កុមារី​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ ​ក្នុង​ពួក​ទេវតា​ ​មាន​កាយ​ជា​គាប់ចិត្ត​។​ ​
​ស្វាមី​ណា​ ​ចិញ្ចឹម​ភរិយា​នោះ​សព្វកាល​ ​មាន​ព្យាយាម​ ​ខ្វល់ខ្វាយ​ជានិច្ច​ ​ភរិយា​មិន​ ​ត្រូវ​មើលងាយ​ស្វាមី​អ្នក​ចិញ្ចឹម​ ​អ្នក​បំពេញ​សេចក្តី​ប្រាថ្នា​ទាំងពួង​ ​(​នោះ​)​ ​ឡើយ​ ​ស្រ្តី​ល្អ​មិន​ត្រូវ​ក្រោធ​ខឹង​នឹង​ស្វាមី​ ​ដោយ​កិរិយា​ប្រព្រឹត្ត​ឫស្យា​ផង​ ​ស្រ្តី​អ្នកចេះដឹង​ ​រមែង​គួរសម​នឹង​ពួក​ជន​ទាំងពួង​ ​អ្នកជា​ទី​គោរព​ ​របស់​ស្វាមី​ផង​ ​ភរិយា​ជា​ស្រ្តី​មាន​ព្យាយាម​ ​មិន​ខ្ជិលច្រអូស​ ​សង្រ្គោះ​ជន​ជា​ខាងក្នុង​ផ្ទះ​ស្វាមី​ ​ប្រព្រឹត្ត​កិច្ចការ​ជាទី​គាប់ចិត្ត​របស់​ស្វាមី​ ​រក្សាទុក​នូវ​សម្បត្តិ​ ​ដែល​ស្វាមី​បាន​មក​ហើយ​ ​ដោយ​ប្រពៃ​។​ ​នារី​ណា​បាន​ប្រព្រឹត្តិ​យ៉ាងនេះ​ ​លុះ​តាម​អំណាច​សេចក្តី​ប្រាថ្នា​របស់​ស្វាមី​ ​នារី​នោះ​ ​រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​ទាំងនោះ​ ​ដែល​មាន​កាយ​ជាទី​ពេញចិត្ត​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636853797849040554
ទៅកាន់ទំព័រ៖