ព្រះត្រៃបិដក ភាគ ៤៤
[៣៤] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ សីហសេនាបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតី អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងបញ្ញត្តផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯងបានឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសីហៈ អាចបញ្ញត្តបាន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ពួកសប្បុរស អ្នកមានចិត្តស្ងប់រម្ងាប់ រមែងរាប់រកទាយកអ្នកម្ចាស់ទាន ម្នាលសីហៈ បើពួកសប្បុរស មានចិត្តស្ងប់រម្ងាប់ តែងរាប់រកទាយកអ្នកម្ចាស់ទាន ដោយហេតុណា ហេតុនេះ ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត កិតិ្តស័ព្ទដ៏ពីរោះ របស់ទាយកអ្នកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ
ID: 636853798030770948
ទៅកាន់ទំព័រ៖