ព្រះត្រៃបិដក ភាគ ៤៤
ម្នាលសីហៈ ឯកិត្តិស័ព្ទដ៏ពីរោះ របស់ទាយកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ម្នាលសីហៈ បើទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណាក៏ដោយ ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏ក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ដោយហេតុណា ហេតុនេះ ជាផលទាន ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលសីហៈ បើទាយកម្ចាស់ទាន បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដោយហេតុណា ហេតុនេះ ជាផលទាន មានក្នុងលោកខាងមុខ។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ សីហសេនាបតី
ID: 636853798215601520
ទៅកាន់ទំព័រ៖