ព្រះត្រៃបិដក ភាគ ៤៤

​បណ្ឌិត​ទាំងនោះ​ ​ទៅ​កើត​ក្នុង​សហភាព​ ​នៃ​ពួក​ទេវតា​ ​រីករាយ​សប្បាយ​ ​បណ្ឌិត​ទាំងនោះ​ ​មានឱកាស​ធ្វើ​ហើយ​ ​មាន​កុសល​ធ្វើ​ហើយ​ ​ច្យុត​អំពី​លោក​នេះ​ ​មាន​រស្មី​ខ្លួ​ង​ឯង​ ​អន្ទោល​ទៅ​ក្នុង​ទី​ជាទី​ត្រេកអរ​ ​បណ្ឌិត​ទាំងនោះ​ ​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំង​ ​៥​ ​រីករាយ​សប្បាយ​ក្នុង​ទីនោះ​។​ ​ពួក​សាវក​ទាំងអស់​ ​របស់​ព្រះ​សុគត​ ​ធ្វើតាម​ពាក្យ​របស់​ព្រះ​តថាគត​ ​ព្រះអង្គ​មិន​ជាប់​ដោយ​អកុសលធម៌​ ​ប្រកបដោយ​តា​ទិ​គុណ​ហើយ​ ​រមែង​រីករាយ​។

 ​[​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ក្នុង​ទាន​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺជា​ទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ជន​ច្រើន​ ​១​ ​ពួកសប្បុរស​អ្នក​ស្ងប់​ ​រមែង​គប់​រក​ ​១​ ​មាន​កិត្តិស័ព្ទ​ដ៏​ពីរោះ​ខ្ចរខ្ចាយ​ទៅ​ ​១​ ​មិនបាន​ប្រាសចាក​ធម៌​របស់​គ្រហស្ថ​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​អានិសង្ស​ ​ក្នុង​ទាន​ទាំង​ ​៥​ ​យ៉ាង​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636853798898230564
ទៅកាន់ទំព័រ៖