ព្រះត្រៃបិដក ភាគ ៤៤

​ពួក​ជន​ណា​ ​អនុមោទនា​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ទក្ខិណាទាន​នោះ​ ​ទក្ខិណាទាន​ ​របស់​អ្នក​ទាំងនោះ​ ​នឹង​បាន​ឈ្មោះថា​ ​ជា​ទាន​ថយថោក​ ​ព្រោះតែ​អនុមោទនា​ ​ឬ​ធ្វើការ​ខ្វល់ខ្វាយ​នោះ​ក៏ទេ​ ​ពួក​ជន​ទាំងនោះ​ ​ជា​អ្នក​បាន​ចំណែក​បុណ្យ​ដែរ​។​ ​ព្រោះហេតុនោះ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ដល់​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​បុគ្គល​មានចិត្ត​មិនបាន​រួញរា​ ​គប្បី​ឲ្យ​ទាន​ ​ចំពោះ​បុគ្គល​នោះ​ ​ព្រោះថា​ ​បុណ្យ​ទាំងឡាយ​ ​រមែង​ជាទី​ពឹង​នៃ​ពួក​សត្វ​ ​ក្នុង​លោកខាងមុខ​។​

 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាយក​ ​កាល​ឲ្យ​ភោជនាហារ​ ​ឈ្មោះថា​ ​ឲ្យ​ស្ថាន​ ​៥​ ​យ៉ាង​ ​ដល់​បដិ​គ្គា​ហកៈ​ទាំងឡាយ​។​ ​ស្ថាន​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ឲ្យ​អាយុ​ ​១​ ​ឲ្យ​ពណ៌​សម្បុរ​ ​១​ ​ឲ្យ​សុខ​ ​១​ ​ឲ្យកម្លាំង​ ​១​ ​ឲ្យ​បដិភាណ​ ​គឺ​ប្រាជ្ញាវាងវៃ​ ​១​។​ ​បុគ្គល​ ​ដែល​បាន​ឲ្យ​អាយុ​ហើយ​ ​រមែង​បាន​ចំណែក​អាយុ​ទិព្វ​ ​ឬ​អាយុ​ជា​របស់​មនុស្ស​ ​ឲ្យ​ពណ៌​សម្បុរ​ ​រមែង​បាន​ចំណែក​ពណ៌​សម្បុរ​ទិព្វ​ ​ឬ​សម្បុរ​របស់​មនុស្ស​ ​ឲ្យ​សុខ​ ​រមែង​បាន​ចំណែក​សុខ​ ​ទិព្វ​ ​ឬ​សុខ​ជា​របស់​មនុស្ស​ ​ឲ្យកម្លាំង​ ​រមែង​បាន​ចំណែក​កម្លាំង​ទិព្វ​ ​ឬ​កម្លាំង​ជា​របស់​មនុស្ស​ ​ឲ្យ​បដិភាណ​ ​រមែង​បាន​ចំណែក​បដិភាណ​ជា​របស់​ទិព្វ​ ​ឬ​បដិភាណ​ជា​របស់​មនុស្ស​។​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636853799463422891
ទៅកាន់ទំព័រ៖