ព្រះត្រៃបិដក ភាគ ៤៤

 ​[​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតាបិតា​ ​ពិចារណា​ឃើញ​ហេតុ​ ​៥​ ​យ៉ាងនេះ​ ​រមែង​ ​ចង់បាន​បុត្រ​ ​ដែល​កើត​ក្នុង​ត្រកូល​។​ ​ហេតុ​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុត្រ​ដែល​យើង​ចិញ្ចឹម​ហើយ​ ​នឹង​ចិញ្ចឹម​យើង​វិញ​ ​១​ ​បុត្រ​នឹង​ជួយ​ធ្វើ​កិច្ច​យើង​ ​១​ ​វង្សត្រកូល​នឹង​ស្ថិតនៅ​យូរ​ ​១​ ​បុត្រ​ប្រតិបត្តិ​ទទួលយក​មត៌ក​ ​១​ ​មួយទៀត​ ​បុត្រ​នឹង​ឧទ្ទិស​ទក្ខិណាទាន​ ​ឲ្យ​ដល់​យើង​ ​ដែល​ធ្វើ​មរណកាល​ ​ទៅកាន់​លោកខាងមុខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតាបិតា​ ​កាល​ពិចារណា​ឃើញ​ហេតុ​ ​៥​ ​យ៉ាងនេះ​ ​រមែង​ចង់បាន​បុត្រ​ ​ដែល​កើត​ក្នុង​ត្រកូល​។​
​អ្នកប្រាជ្ញ​ទាំងឡាយ​ ​កាលបើ​ពិចារណា​ឃើញ​ហេតុ​ទាំង​ ​៥​ ​យ៉ាង​ ​រមែង​ចង់បាន​បុត្រ​ ​គឺ​បុត្រ​ដែល​យើង​ចិញ្ចឹម​ហើយ​ ​នឹង​ចិញ្ចឹម​យើង​វិញ​ ​នឹង​ធ្វើ​កិច្ចការ​ដល់​យើង​ ​វង្សត្រកូល​នឹង​ស្ថិតនៅ​យូរ​ ​ប្រតិបត្តិ​គួរ​ដើម្បី​ទទួលយក​មត៌ក​ ​មួយទៀត​ ​នឹង​ឧទ្ទិស​ទក្ខិណាទាន​ ​ឲ្យ​ដល់​យើង​ ​ដែល​ទៅកាន់​លោកខាងមុខ​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636853800234316984
ទៅកាន់ទំព័រ៖