ព្រះត្រៃបិដក ភាគ ៤៤

​អ្នកប្រាជ្ញ​ទាំងឡាយ​ ​កាលបើ​ពិចារណា​ឃើញ​ហេតុ​ទាំង​ ​៥​ ​យ៉ាងនេះ​ហើយ​ ​រមែង​ចង់បាន​បុត្រ​ ​ហេតុ​ដូច្នោះ​ ​ពួកសប្បុរស​អ្នក​ស្ងប់​រម្ងាប់​ ​ជា​កតញ្ញូ​កត​វេ​ទិ​បុគ្គល​ ​កាល​រលឹក​ឃើញ​ ​នូវ​ឧបការគុណ​ ​ដែល​លោក​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​រមែង​ចិញ្ចឹម​មាតាបិតា​ ​រមែង​ជួយ​ធ្វើ​កិច្ចការ​ ​របស់​បុព្វការី​ទាំង​នុ៎ះ​ ​តាម​សមគួរ​ ​បុត្រ​អ្នកធ្វើ​តាម​ឱវាទ​ ​អ្នក​ចិញ្ចឹម​មាតាបិតា​ ​​ដែល​លោក​ចិញ្ចឹម​ហើយ​ ​មិន​ញ៉ាំង​វង្សត្រកូល​ឲ្យ​សាបសូន្យ​ ​ជា​អ្នកមាន​សទ្ធា​ ​បរិបូណ៌​ដោយ​សីល​ ​ដែល​អ្នកផង​គប្បី​សរសើរ​។​

 [​៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើមឈើ​ធំ​ ​ចំរើន​ឡើង​ដោយ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាង​ ​ព្រោះ​អាស្រ័យ​ស្តេចភ្នំ​ ​ឈ្មោះ​ហិមវន្ត​។​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ចំរើន​ដោយ​មែក​ ​ស្លឹក​ ​ត្រួយ​ ​១​ ​ចំរើន​ដោយ​សម្បក​ ​១​ ​ចំរើន​ដោយ​ក្រមរ​ ​១​ ​ចំរើន​ដោយ​ស្រាយ​ ​១​ ​ចំរើន​ដោយ​ខ្លឹម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើមឈើ​ធំ​ ​ចំរើន​ឡើង​ដោយ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាងនេះ​ ​ព្រោះ​អាស្រ័យ​ស្តេចភ្នំ​ ​ឈ្មោះ​ហិមវន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​នៅ​ខាងក្នុង​ ​រមែង​ចំរើន​ដោយ​ ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាង​ ​ព្រោះ​អាស្រ័យ​ជន​ ​ជា​ម្ចាស់​ត្រកូល​មាន​សទ្ធា​ដូច្នោះ​ដែរ​។​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636853800492601757
ទៅកាន់ទំព័រ៖