ព្រះត្រៃបិដក ភាគ ៤៤
គឺចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ជននៅខាងក្នុង រមែងចំរើនដោយសេចក្តីចំរើន ៥ យ៉ាងនេះ ព្រោះអាស្រ័យជនជាម្ចាស់ត្រកូលមានសទ្ធា។
ភ្នំថ្មក្នុងដងព្រៃធំ ដើមឈើធំៗទាំងនោះ រមែងចំរើនឡើង ព្រោះអាស្រ័យភ្នំថ្មនោះ យ៉ាងណាមិញ កូនប្រពន្ធទាំងឡាយ ផៅពង្សទាំងឡាយ អមាត្យទាំងឡាយ ពួកញាតិទាំងឡាយ ពួកជនអ្នកចិញ្ចឹមជិវិត ដោយសារបុគ្គលនោះ រមែងចំរើនឡើង ព្រោះអាស្រ័យនឹងកុលបុត្រអ្នកមានសទ្ធា បរិបូណ៌ ដោយសីល ក្នុងលោកនេះ ពួកជន មានកូន និងប្រពន្ធ ជាដើមនោះ ឃើញសីលផង ចាគៈផង និងសុចរិតទាំងឡាយផង របស់កុលបុត្រអ្នកមានសីលនោះហើយ រមែងធ្វើតាមយ៉ាងនោះដែរ ក្នុងលោកនេះ ពួកអ្នកប្រាជ្ញណា ជាអ្នកប្រពឹត្តធម៌ ជាអ្នកមានដំណើរទៅកាន់សុគតិ សួគ៌ ពួកអ្នកប្រាជ្ញនោះ ជាអ្នកត្រេកអររីករាយ សម្រេចដូចសេចក្តីប្រាថ្នា ក្នុង ទេវលោក។
ចប់ សុមនវគ្គ ទី៤។
ID: 636853800735825668
ទៅកាន់ទំព័រ៖