ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វីរិយៈ​ ​ដែល​បុ​គ្គ​ល​ដម្កល់​ស៊ប់​ ​ក្នុង​កុសលធម៌​ ​មាន​ត្រឹមណា​ ​ការ​ប៉ះពាល់​ ​នូវ​អកុសល​ ​ក៏​មិន​មាន​ត្រឹមនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​វីរិយៈ​ ​សាបសូន្យ​ទៅ​ ​កោសជ្ជៈ​ ​រួបរឹត​ក្នុង​កាលណា​ ​ការ​ប៉ះពាល់​ ​នូវ​អកុសល​ ​ក៏​មាន​ក្នុង​កាលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ញា​ដែល​បុ​គ្គ​ល​ដម្កល់​ស៊ប់​ ​ក្នុង​កុសលធម៌​ ​មាន​ត្រឹមណា​ ​ការ​ប៉ះពាល់​នូវ​ ​អកុសល​ ​ក៏​មិន​មាន​ត្រឹមនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​បញ្ញា​ ​សាបសូន្យ​ទៅ​ ​ទុ​ប្ប​ញ្ញា​ ​(​ការ​អ័​ប្ប​បញ្ញា​)​ ​រួបរឹត​ ​ក្នុង​កាលណា​ ​ការ​ប៉ះពាល់​នូវ​អកុសល​ ​ក៏​មាន​ក្នុង​កាលនោះ​។​
 ​[​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ច្រើនតែ​ជាប់ចិត្ត​ក្នុង​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កុលបុត្ត​លះបង់​ក​ណ្តៀវ​ ​និង​អម្រែក​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​គួរ​ហៅថា​ ​កុលបុត្ត​អ្នកមាន​សទ្ធា​ចេញ​បួស​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​កុលបុត្ត​អ្នកមាន​វ័យ​ ​គួរ​បាន​នូវ​កាម​ទាំងឡាយ​ ​តាមតែ​បែប​ណា​។​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636853784483646097
ទៅកាន់ទំព័រ៖