ព្រះត្រៃបិដក ភាគ ៤៤

​រក្សា​សេចក្តី​សុខ​ ​ដោយ​ប្រពៃ​ ​នេះ​ជា​ការ​កាន់​យក​ ​នូវ​ភោគៈ​ ​ទី១​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​អរិយ​សាវក​ ​មាន​ភោគៈ​ទាំងឡាយ​ ​ដែល​ខ្លួន​បាន​មក​ ​ដោយ​ការ​ខ្នះខ្នែង​ ​ព្យាយាម​ ​ដែល​ខ្លួន​សន្សំ​ ​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​រមែង​ញ៉ាំង​មិត្រ​អាមាត្យ​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សា​សេចក្តី​សុខ​ ​ដោយ​ប្រពៃ​ ​នេះ​ជា​ការ​កាន់​យក​ ​នូវ​ភោគៈ​ទាំងឡាយ​ ​ទី២​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​អរិយ​សាវក​ ​មាន​ភោគៈ​ទាំងឡាយ​ ​ដែល​ខ្លួន​បាន​មក​ ​ដោយ​ការ​ខ្នះខ្នែង​ ​ព្យាយាម​ ​ដែល​ខ្លួន​សន្សំ​ ​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ទុក​ការពារ​នូវ​សេចក្តី​អន្តរាយ​ ​ដែល​កើតអំពី​ភ្លើង​ ​អំពី​ទឹក​ ​អំពី​ស្តេច​ ​អំពី​ចោរ​ ​អំពី​ជន​មិនជា​ទីស្រឡាញ់​ ​អំពី​អ្នក​ទាមទារ​មត៌ក​ ​ហើយក៏​ធ្វើខ្លួន​ឲ្យ​ដល់​សួស្តី​ ​ព្រោះ​ភោគៈ​ទាំងឡាយ​នោះ​ ​នេះ​ជា​ការ​កាន់​យក​ ​នូវ​ភោគៈ​ទាំងឡាយ​ ​ទី៣​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​អរិយ​សាវក​ ​មាន​ភោគៈ​ទាំងឡាយ​ ​ដែល​ខ្លួន​បាន​មក​ ​ដោយ​ការ​ខ្នះខ្នែង​ ​ព្យាយាម​ ​សន្សំ​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ហើយ​ជា​អ្នកធ្វើ​នូវ​ពលី​ ​៥​ ​ប្រការ​ ​គឺ​ ​ញាតិពលី​ ​១​ ​អតិថិពលី​ ​១​ ​បុព្វបេតពលី​ ​១​ ​រាជពលី​ ​១​ ​ទេវតាពលី​ ​១​ ​នេះ​ជា​ការ​កាន់​យក​ ​នូវ​ភោគៈ​ទាំងឡាយ​ ​ទី៤​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​អរិយ​សាវក​ ​មាន​ភោគៈ​ទាំងឡាយ​ ​ដែល​ខ្លួន​បាន​មក​ ​ដោយ​ការ​ខ្នះខ្នែង​ ​ព្យាយាម​ ​ដែល​ខ្លួន​សន្សំ​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636853801425835135
ទៅកាន់ទំព័រ៖