ព្រះត្រៃបិដក ភាគ ៤៤
ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ អរិយសាវកនោះ ចំរើនឡើង ព្រោះហេតុដែលគប្បីកាន់យក ចំពោះហេតុដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលអញគប្បីកាន់យក នូវភោគៈទាំងឡាយ អាត្មាអញ នឹងកាន់យកនូវហេតុទាំងនោះផង ភោគៈទាំងឡាយ របស់អញ ចំរើនឡើងផង ហេតុដូច្នោះនោះ អរិយសាវកនោះ ជាអ្នកឥតមានសេចក្តីស្តាយក្រោយសោះឡើយ។ អរិយសាវក ឥតមានសេចក្តីស្តាយក្រោយ ដោយហេតុទាំងពីរយ៉ាង។
ភោគៈទាំងឡាយ ដែលអាត្មាអញ បានបរិភោគហើយ មិត្រ អាមាត្រ អាត្មាអញ បានចិញ្ចឹមហើយ អាត្មាអញ បានកន្លងផុត អំពីសេចក្តីអន្តរាយហើយ ទក្ខិណាដ៏ប្រសើរបំផុត អាត្មាអញ បានឲ្យហើយ មួយទៀត ពលីទាំង ៥ អាត្មាអញបានធ្វើហើយ ពួកព្រហ្មចារី អ្នកមានសីល ជាអ្នកសង្រួម អាត្មាអញ បានដំកល់ទានទុកហើយ បណ្ឌិតអ្នកនៅគ្រប់គ្រងផ្ទះ ប្រាថ្នាភោគៈ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិនបានក្តៅក្រហាយតាមក្រោយ អាត្មាអញ បានធ្វើហើយ
ID: 636853801832468393
ទៅកាន់ទំព័រ៖