ព្រះត្រៃបិដក ភាគ ៤៤

​សត្វ​ ​គឺ​នរជន​ ​កាល​រលឹក​ឃើញ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ ​ជា​អ្នក​ឋិតនៅ​ក្នុង​អរិយធម៌​ ​ពួក​បណ្ឌិត​ ​តែង​សរសើរ​បុគ្គល​នុ៎ះ​ ​នាលោកិយ​នេះ​ ​បុគ្គល​នោះ​ ​ដល់ទៅ​បរលោក​ ​រមែង​រីករាយ​ ​ក្នុង​ស្ថានសួគ៌​។​

 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សប្បុរស​កើត​ក្នុង​ត្រកូល​ ​រមែង​កើត​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​មាតាបិតា​ទាំងឡាយ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​កូន​ប្រពន្ធ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​បុរស​ ​ជា​ទាសកម្មករ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សុខ​ ​ដល់​ពួក​មិត្រ​អាមាត្យ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​សមណព្រាហ្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្លៀង​ធំ​ ​ញ៉ាំង​សំទូង​ទាំងអស់​ ​ឲ្យ​លូតលាស់​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សប្បុរស​ ​កើត​ក្នុង​ត្រកូល​ ​(​នី​មួយ​ៗ​)​ ​រមែង​កើត​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636853802069991978
ទៅកាន់ទំព័រ៖