ព្រះត្រៃបិដក ភាគ ៤៤

​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​មាតាបិតា​ទាំងឡាយ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​កូន​ប្រពន្ធ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​បុរស​ ​ជា​ទាសកម្មករ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​មិត្រ​អាមាត្យ​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​សមណព្រាហ្មណ៍​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
​សប្បុរស​មានប្រយោជន៍​ដល់​ពួក​ជន​ច្រើន​ ​ប្រើប្រាស់​ភោគៈ​ទាំងឡាយ​ ​ទេវតា​ ​រមែង​រក្សា​នូវ​សប្បុរស​ ​ជា​អ្នកគ្រប់គ្រង​ធម៌​នោះ​ ​ជា​ពហុស្សូត​ ​បរិបូណ៌​ដោយ​សីល​ ​និង​វ័ត​ ​កិត្តិស័ព្ទ​ ​មិន​លះបង់​នូវ​សប្បុរស​ ​អ្នក​តាំងនៅ​ក្នុង​ធម៌​។​ ​អ្នកណាមួយ​ ​អាច​ដើម្បី​និន្ទា​ ​បុគ្គល​ដែល​ឋិតនៅ​ក្នុង​ធម៌​ ​បរិបូណ៌​ដោយ​សីល​ ​ពោល​ពាក្យសច្ចៈ​ ​មានចិត្ត​ប្រកបដោយ​ហិរិ​ ​បីដូច​ជា​មាសជម្ពូនទ​នោះ​បាន​ ​សូម្បីតែ​ពួក​ទេវតា​ ​ក៏​រមែង​សរសើរ​បុគ្គល​នោះ​ ​ទាំង​ព្រហ្ម​ ​ក៏​សរសើរ​បុគ្គល​នោះ​ដែរ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636853802293924786
ទៅកាន់ទំព័រ៖