ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​គហបតី​ ​បើ​ការបាន​ចំពោះ​នូវ​ធម៌​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​រកបាន​ដោយ​ក្រ​ ​ក្នុង​លោក​ទាំង​ ​៥​ ​នេះ​ ​នឹង​មាន​ហើយ​ ​ព្រោះ​ការ​បន់ស្រន់​ ​ឬ​ព្រោះ​ការ​ប្រាថ្នា​ ​នរណា​មួយ​ ​ក្នុង​លោក​នេះ​ ​អាច​ញ៉ាំង​នរណា​ ​ឲ្យ​សាបសូន្យ​បាន​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​អ្នក​ប្រាថ្នា​នូវ​អាយុ​ ​មិន​គួរ​បន់ស្រន់​ ​ឬមិន​គួរ​ត្រេកអរ​នឹង​អាយុ​ ​ឬក៏​ព្រោះ​ហេតុ​ ​នៃ​អាយុ​ឡើយ​។​ ​ម្នាល​គហបតី​ ​បដិបទា​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​អាយុ​ ​ដែល​អរិយ​សាវក​ ​អ្នក​ប្រាថ្នា​នូវ​អាយុ​ ​គប្បី​ប្រតិបត្តិ​ ​ដ្បិតថា​ ​បដិបទា​ ​មាន​កិរិយា​ប្រព្រឹត្តិ​ទៅ​ ​ដើម្បី​បាន​នូវ​អាយុ​ ​អរិយ​សាវក​នោះ​ ​បាន​ប្រតិ​បតិ្ត​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​អាយុ​។​ ​អរិយ​សាវក​នោះ​ ​ជា​អ្នក​បាន​អាយុ​ទិព្វ​ ​ឬ​អាយុ​ជា​របស់​មនុស្ស​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​អ្នក​ប្រាថ្នា​ពណ៌​សម្បុរ​ ​មិន​គួរ​ដើម្បី​បន់ស្រន់​ ​ឬ​ត្រេកអរ​នឹង​ពណ៌​សម្បុរ​ ​ឬក៏​ព្រោះហេតុតែ​ពណ៌​សម្បុរ​ទេ​។​ ​ម្នាល​គហបតី​ ​បដិបទា​ ​មាន​កិរិយា​ប្រព្រឹត្តិ​ទៅ​ ​ដើម្បី​បាន​ពណ៌​សម្បុរ​ ​ដែល​អរិយ​សាវក​ ​អ្នក​ប្រាថ្នា​ពណ៌​សម្បុរ​ ​គប្បី​ប្រតិ​បតិ្ត​ ​ដ្បិតថា​ ​បដិបទា​ ​មាន​កិរិយា​ប្រព្រឹត្តិ​ទៅ​ ​ដើម្បី​បាន​ពណ៌​សម្បុរ​ ​អរិយ​សាវក​នោះ​ ​ប្រតិបត្តិ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​ពណ៌​សម្បុរ​មែន​។​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636853802701818117
ទៅកាន់ទំព័រ៖