ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​គហបតី​ ​បដិបទា​ ​មាន​កិ​រិយា​ប្រពឹ​ត្តិ​ទៅ​ ​ដើម្បី​បាន​ទៅ​កើត​ ​ក្នុង​ស្ថានសួគ៌​ ​អរិយ​សាវក​ ​អ្នក​ប្រាថ្នា​ស្ថានសួគ៌​ ​គប្បី​ប្រតិបត្តិ​ ​ដ្បិតថា​ ​បដិបទា​ ​មាន​កិរិយា​ប្រព្រឹត្តិ​ទៅ​ ​ដើម្បី​បាន​ស្ថានសួគ៌​ ​អរិយ​សាវក​នោះ​ ​ប្រតិបត្តិ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​ស្ថានសួគ៌​មែន​។​ ​អរិយ​សាវក​នោះ​ ​ជា​អ្នក​បាន​ទៅ​កើត​ស្ថានសួគ៌​។​ ​
​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​សរសើរ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ​ ​ព្រោះ​ប្រាថ្នា​នូវ​សេចក្តី​ត្រេកអរ​ ​គឺ​ ​អាយុ​ ​ពណ៌​សម្បុរ​ ​យស​សក្តិ​ ​កិត្តិស័ព្ទ​ ​ស្ថានសួគ៌​ ​ត្រកូល​ខ្ពស់​ដ៏​លើស​លុប​តៗ​ទៅ​។​ ​អ្នកប្រាជ្ញ​មិន​មាន​សេចក្តី​ប្រមាទ​ ​រមែង​បានសម្រេច​ប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​១​ ​ប្រយោជន៍​ក្នុង​បរលោក​ ​១​ ​អ្នកមាន​ប្រាជ្ញា​ ​ដែល​ហៅថា​ ​បណ្ឌិត​ ​ព្រោះ​បាន​នូវ​ប្រយោជន៍​។​

 ​[​៤៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​លំនៅ​ ​នៃ​ឧគ្គ​គហបតី​ ​អ្នកក្រុង​វេសាលី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លំដាប់នោះ​ ​ឧគ្គ​គហបតី​ ​អ្នកក្រុង​វេសាលី​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636853803134592870
ទៅកាន់ទំព័រ៖