ព្រះត្រៃបិដក ភាគ ៤៤
ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា អ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន ខាទនីយាហារ ប្រាកដស្មើដោយផ្កាសាលព្រឹក្ស ជាទីគាប់ចិត្ត របស់ព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទទួលនូវខាទនីយាហារនោះ ដើម្បីសេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយសេចក្តីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត
ID: 636853803305692656
ទៅកាន់ទំព័រ៖