ព្រះត្រៃបិដក ភាគ ៤៤

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​បញ្ចក​និបាត​
​បញ្ច​ម​ភាគ​


​សូម​ថ្វាយបង្គំ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​

​បឋម​បណ្ណា​សក​
​សេក្ខ​ពល​វគ្គ​ ​ទី​ ​១​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បិ​ណិ្ឌ​ក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​របស់​សេក្ខបុគ្គល​នេះ​ ​មាន៥យ៉ាង​។​ ​កម្លាំង​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​កម្លាំង​សទ្ធា​ ​១​ ​កម្លាំង​ហិរិ​ ​១​ ​កម្លាំង​ឱត្តប្បៈ​ ​១​ ​កម្លាំង​វីរិយៈ​ ​១​ ​កម្លាំង​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​របស់​សេក្ខបុគ្គល​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​គួរ​ជា​អ្នក​ប្រកបដោយ​កម្លាំង​សទ្ធា​ ​
ទំព័រទី ១ | បន្ទាប់
ID: 636853782824351191
ទៅកាន់ទំព័រ៖