ព្រះត្រៃបិដក ភាគ ៤៤

​ទុ​តិ​យ​បណ្ណា​សក​
​នីវរណ​វគ្គ​


 [​៥១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បិ​ណិ្ឌ​ក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​កាមច្ឆន្ទៈ​ ​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាបាទៈ​ ​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថីនមិទ្ធៈ​ ​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិចិកិច្ឆា​ ​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​១​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636853810287101970
ទៅកាន់ទំព័រ៖