ព្រះត្រៃបិដក ភាគ ៤៤

​ថេរ​វគ្គ​


 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរ​ ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​មិនជា​ទីស្រឡាញ់​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទី​គោរព​ ​មិនជា​ទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​ទេ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ត្រេកអរ​ ​ក្នុង​អារម្មណ៍​ជាទី​ត្រេកអរ​ ​១​ ​ប្រទូស្ត​ ​ក្នុង​អារម្មណ៍​ជាទី​ប្រទូស្ត​ ​១​ ​ភ័ន្ត​ ​វង្វេង​ ​ក្នុង​អារម្មណ៍​ជាទី​ភ័ន្ត​ ​វង្វេង​ ​១​ ​ញាប់ញ័រ​ ​ក្នុង​អារម្មណ៍​ជាទី​ញាប់ញ័រ​ ​១​ ​ស្រវឹង​ ​ក្នុង​អារម្មណ៍​ជាទី​ស្រវឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​មិនជា​ទីស្រឡាញ់​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទី​គោរព​ ​មិនជា​ទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​ជាទី​គោរព​ ​ជាទី​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​ត្រេកអរ​ ​ក្នុង​អារម្មណ៍​ជាទី​ត្រេកអរ​ ​១​ ​មិន​ប្រទូស្ត​ ​ក្នុង​អារម្មណ៍​ជាទី​ប្រទូស្ត​ ​១​ ​មិន​ភ័ន្ត​ ​វង្វេង​ ​ក្នុង​អារម្មណ៍​ជាទី​ភ័ន្ត​ ​វង្វេង​ ​១​ ​មិន​ញាប់ញ័រ​ ​ក្នុង​អារម្មណ៍​ជាទី​ញាប់ញ័រ​ ​១​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636853836841670804
ទៅកាន់ទំព័រ៖