ព្រះត្រៃបិដក ភាគ ៤៤

​កកុធ​វគ្គ​


 ​[​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​សម្បទា​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធាសម្បទា​ ​១​ ​សីលសម្បទា​ ​១​ ​សុត​សម្បទា​ ​១​ ​ចាគ​សម្បទា​ ​១​ ​បញ្ញាសម្បទា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​សម្បទា​ ​៥​ ​យ៉ាង​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​សម្បទា​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សីលសម្បទា​ ​១​ ​សមាធិ​សម្បទា​ ​១​ ​បញ្ញាសម្បទា​ ​១​ ​វិមុត្តិ​សម្បទា​ ​១​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​សម្បទា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឯ​ហៅថា​ ​សម្បទា​ ​៥​ ​យ៉ាង​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការព្យាករណ៍​ ​(​អួត​)​ ​អរហន្ត​ផល​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ព្យាករ​អរហត្តផល​ ​ព្រោះតែ​ខ្លួន​ល្ងង់​វង្វេង​ ​១​ ​ភិក្ខុ​អ្នកមាន​សេចក្តី​ប្រាថ្នា​អាក្រក់​ ​លុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​ ​ហើយ​ព្យាករ​អរហត្តផល​ ​១​ ​ភិក្ខុ​ព្យាករ​អរហត្តផល​ ​ព្រោះតែ​ឆ្កួត​ ​ព្រោះ​ចិត្ត​រវើរវាយ​ ​១​ ​ភិក្ខុ​ព្យាករ​អរហត្តផល​ ​ដោយ​សំគាល់​ថា​ខ្លួន​បាន​ ​១​ ​ភិក្ខុ​ព្យាករ​អរហត្តផល​ ​តាម​ត្រឹមត្រូវ​មែន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​ការព្យាករណ៍​អរហត្តផល​ ​៥​ ​យ៉ាង​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636853840035033454
ទៅកាន់ទំព័រ៖