ព្រះត្រៃបិដក ភាគ ៤៤
មុណ្ឌរាជវគ្គ
[៤១] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលគហបតី ការកាន់យកនូវភោគៈនេះ មាន ៥ យ៉ាង។ ៥យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុងលោកនេះ មានភោគទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ហើយញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតា បិតាឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងបុរសទាំងឡាយឲ្យសុខ ឲ្យឆ្អែត
ID: 636853801256895472
ទៅកាន់ទំព័រ៖