ព្រះត្រៃបិដក ភាគ ៤៥

​ដែល​មិន​គាប់ចិត្ត​តិច​ ​តែង​នាំចូល​ទៅ​ជិត​ ​នូវ​របស់​ដែល​គួរ​នាំចូល​ទៅ​ជិត​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​ដែល​មិន​គាប់ចិត្ត​តិច​ ​មួយទៀត​ ​ជម្ងឺ​ដែល​កើតអំពី​ប្រមាត់​ក្តី​ ​កើតអំពី​ស្លេស្ម​ក្តី​ ​កើតអំពី​ខ្យល់​ក្តី​ ​កើតអំពី​ធាតុ​ដែល​ប្រជុំ​គ្នា​ក្តី​ ​កើតអំពី​រដូវ​ប្រែប្រួល​ក្តី​ ​កើតអំពី​រក្សា​ឥរិយាបថ​មិន​ស្មើ​ក្តី​ ​កើតអំពី​សេចក្តី​ព្យាយាម​ ​(​របស់​គេ​ ​មាន​វាយ​ ​ចង​ ​ជាដើម​)​ ​ក្តី​ ​កើតអំពី​ផល​នៃ​កម្ម​ក្តី​ ​ជម្ងឺ​ទាំងនោះ​ ​មិនកើត​ដល់​តថាគត​ច្រើន​ទេ​ ​តថាគត​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​អាពាធ​តិច​ ​ជា​អ្នក​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ក្រ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​អាស្រ័យ​ដោយចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ចូល​ដល់​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ពោល​សរសើរ​សមណៈ​ណា​ថា​ ​ជាស​មណ​សុខុមាល​ ​ក្នុង​ពួក​សមណៈ​ ​ដូច្នេះ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរ​គេ​ពោល​សរសើរ​តថាគត​ថា​ ​ជាស​មណ​សុខុមាល​ ​ក្នុង​ពួក​សមណៈ​ដូច្នេះ​។​
 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នៅ​សប្បាយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​តាំង​ទុក​នូវ​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​១​ ​ភិក្ខុ​តាំង​ទុក​នូវ​វចីកម្ម​ប្រកបដោយ​មេត្តា​ ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​១​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636853860285841734
ទៅកាន់ទំព័រ៖