ព្រះត្រៃបិដក ភាគ ៤៥
ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវព្រះសូត្រ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនឲ្យភិក្ខុដទៃរៀនព្រះសូត្រដោយគោរព លុះអំណឹះឥតពីភិក្ខុទាំងនោះទៅ ព្រះសូត្រក៏ដាច់ឫស មិនប្រតិស្ឋាននៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយជាថេរៈ ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតលាភច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើតជាខាងក្រោយ គឺ សទ្ធិវិហារិក អន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជាថេរៈទាំងនោះ ប្រជុំជនជាខាងក្រោយទាំងនោះ ក៏ជាអ្នកប្រតិបត្តិ ដើម្បីឲ្យកើតលាភច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូបន្ថយ ដាក់ធុរៈក្នុងវិវេក មិនប្រារព្ធនូវព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់
ID: 636853879709432700
ទៅកាន់ទំព័រ៖