ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់សេចក្តីបានងាយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលពាក្យប្រៀនប្រដៅខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា មានសេចក្តីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវព្រះសូត្រ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ ឲ្យភិក្ខុដទៃរៀនព្រះសូត្រដោយគោរព លុះអំណឹះឥតពីភិក្ខុទាំងនោះទៅ ព្រះសូត្រក៏មិនបានដាច់ឫស ប្រតិស្ឋាននៅបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយជាថេរៈ មិនប្រតិបត្តិដើម្បីឲ្យកើតលាភច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់
ID: 636853880061732851
ទៅកាន់ទំព័រ៖