ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកមាន​ការ​លះ​ ​កាលបើ​ពោល​អំពី​ការ​លះ​ ​រមែង​មិន​រអាក់រអួល​ ​មិន​កម្រើក​ញាប់ញ័រ​ ​មិន​ឃ្នាន់ខ្នាញ់​ ​មិន​ធ្វើ​សេចក្តី​ក្រោធ​ខឹង​ ​និង​សេចក្តី​មិន​ត្រេកអរ​ ​ឲ្យ​ប្រាកដ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុគ្គល​អ្នកមាន​ការ​លះ​ ​រមែង​ឃើញច្បាស់​នូវ​ចាគ​សម្បទា​នោះ​ក្នុង​ខ្លួន​ ​ព្រមទាំង​បាន​នូវ​បីតិ​ ​និង​បាមោជ្ជៈ​ ​ព្រោះ​ការ​លះ​នោះ​ជាហេតុ​ ​ព្រោះហេតុនោះ​ ​ការ​ពោល​អំពី​ការ​លះ​ ​របស់​បុគ្គល​អ្នក​លះ​ ​ទើប​ជា​កថា​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ពោល​អំពី​បញ្ញា​ ​របស់​បុគ្គល​មាន​បញ្ញា​ ​ជា​កថា​ល្អ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​បញ្ញា​ ​កាលបើ​ពោល​អំពី​បញ្ញា​ ​រមែង​មិន​រអាក់រអួល​ ​មិន​កម្រើក​ញាប់ញ័រ​ ​មិន​ឃ្នាន់ខ្នាញ់​ ​មិន​ធ្វើ​សេចក្តី​ក្រោធ​ខឹង​ ​និង​សេចក្តី​មិន​ត្រេកអរ​ ​ឲ្យ​ប្រាកដ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុគ្គល​មាន​បញ្ញា​នោះ​ ​ឃើញច្បាស់​នូវ​បញ្ញាសម្បទា​នោះ​ក្នុង​ខ្លួន​ ​ព្រមទាំង​បាន​នូវ​បីតិ​ ​និង​បាមោជ្ជៈ​ ​ព្រោះ​បញ្ញា​នោះ​ជាហេតុ​ ​ព្រោះហេតុនោះ​ ​ការ​ពោល​អំពី​បញ្ញា​ ​របស់​បុគ្គល​មាន​បញ្ញា​ ​ទើប​ជា​កថា​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កថា​របស់​បុគ្គល​ទាំង​ ​៥​ ​ពួក​នេះឯង​ ​ជា​កថា​ល្អ​ ​ដោយ​លើកយក​បុគ្គល​ទៅ​ប្រៀប​នឹង​បុគ្គល​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636853881550017976
ទៅកាន់ទំព័រ៖