ព្រះត្រៃបិដក ភាគ ៤៥

​ភិក្ខុ​តាំង​ទុក​នូវ​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​១​ ​ជា​ភិក្ខុ​ប្រកបដោយ​សីល​ស្មើគ្នា​ ​និង​សព្រហ្មចារី​ទាំងឡាយ​ ​ដោយ​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុស​ ​ជា​សីល​របស់​អ្នកជា​ ​ជា​សីល​ដែល​អ្នកប្រាជ្ញ​សរសើរ​ ​ជា​សីល​ដែល​តណ្ហា​ ​និង​ទិដ្ឋិ​មិន​ប៉ះពាល់​ ​ជា​សី​លប្រព្រី​ត្ត​ទៅ​ ​ដើម្បី​សមាធិ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​១​ ​ប្រកបដោយ​សេចក្តី​យល់​ស្មើគ្នា​ ​នឹង​សព្រហ្មចារី​ទាំងឡាយ​ ​ដោយ​សេចក្តី​យល់​ដ៏​ប្រសើរ​ ​ជា​គ្រឿង​ចេញ​ចាក​ទុក្ខ​ ​នាំ​ជន​អ្នកធ្វើ​តាម​សេចក្តី​យល់​នោះ​ ​ឲ្យអស់​ទុក្ខ​ដោយ​ប្រពៃ​បាន​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​ការ​នៅ​សប្បាយ​ ​៥​ ​យ៉ាង​។​
 [​៦​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ ​គួរ​នៅ​សប្បាយ​បាន​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​ហ្ន៎​។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636853860526735513
ទៅកាន់ទំព័រ៖