ព្រះត្រៃបិដក ភាគ ៤៥
            
        
        
            
            
                
                 [៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងស្រុតចុះកាន់សេចក្តីញញើតញញើម។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ ទ្រុស្តសីល ១ មានសេចក្តីចេះដឹងតិច ១ ខ្ជិលច្រអូស ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងស្រុតចុះកាន់សេចក្តីញញើតញញើម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងជាអ្នកក្លៀវក្លា។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ ចេះដឹងច្រើន ១ ប្រារព្ធព្យាយាម ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងជាអ្នកក្លៀវក្លា។
 [៥៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះ ព្រះឧទាយិដ៏មានអាយុ មានបរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុងអង្គុយសំដែងធម៌។ 
            
            
         
        
            
                ID: 636853881760280002 
                
            
            
                ទៅកាន់ទំព័រ៖