ព្រះត្រៃបិដក ភាគ ៤៥
ព្រះអានន្ទដ៏មានអាយុ បានឃើញព្រះឧទាយិដ៏មានអាយុ មានបរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុងអង្គុយសំដែងធម៌ លុះឃើញហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះឧទាយិដ៏មានអាយុ មានបរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុងអង្គុយសំដែងធម៌។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ការសំដែងធម៌ ដល់ជនដទៃ មិនអាចធ្វើបានដោយងាយទេ ម្នាលអានន្ទ កាលភិក្ខុសំដែងធម៌ ដល់ជនដទៃ គប្បីដំកល់ធម៌ ៥ យ៉ាង ឲ្យមានក្នុងខ្លួនសិន ទើបគួរសំដែងធម៌ ដល់ជនដទៃ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងនូវអនុបុព្វីកថា ១ ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងដោយលើកអាងហេតុផល ១ ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងពាក្យដោយអាស្រ័យសេចក្តីអាណិត (ដល់អ្នកស្តាប់) ១ ភិក្ខុត្រូវសំដែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញនឹងមិនសំដែង ព្រោះហេតុនៃអាមិស ១
ID: 636853881920459164
ទៅកាន់ទំព័រ៖