ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនុំ​កើតឡើង​ ​ចំពោះ​បុគ្គល​ណា​ ​ភិក្ខុ​ត្រូវ​តាំង​ទុក​ ​នូវ​ភាព​នៃ​ខ្លួន​ជា​អ្នកមាន​កម្ម​ជា​របស់​ខ្លួន​ ​ចំពោះ​បុគ្គល​នោះ​ថា​ ​អ្នកនេះ​ ​មានកម្ម​ជា​របស់​ខ្លួន​ ​ជា​អ្នកទទួល​យក​នូវ​កម្ម​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ជា​ផៅពង្ស​ ​មានកម្ម​ជាទី​ពំនាក់​ ​អ្នកនេះ​នឹង​ធ្វើ​កម្ម​ណា​ ​ទោះ​ល្អ​ក្តី​ ​អាក្រក់​ក្តី​ ​គង់​អ្នកនោះ​ទទួលយក​កម្ម​នោះ​ពុំខាន​ឡើយ​។​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​នោះ​ចេញ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនុំ​កើតឡើង​ដល់​ភិក្ខុ​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​ដោយសព្វគ្រប់​ ​ព្រោះ​អាឃាត​ប្ប​ដិ​វិន័យ​ណា​ ​អាឃាត​ប្ប​ដិ​វិន័យ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​
 [​៦២​]​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ពួក​ភិក្ខុ​ ​ក្នុង​ទីនោះ​ថា​ ​នែ​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្តាប់​ពាក្យ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​អាវុសោ​ ​ដូច្នេះ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក៏​មាន​ថេរ​វាចា​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​គំនុំ​កើតឡើង​ដល់​ភិក្ខុ​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​ដោយសព្វគ្រប់​ ​ព្រោះ​អាឃាត​ប្ប​ដិ​វិន័យ​ណា​ ​អាឃាត​ប្ប​ដិ​វិន័យ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​មាន​បុគ្គល​ខ្លះ​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​ ​ដោយ​កាយ​មិន​បរិសុទ្ធ​ ​មានការ​ប្រព្រឹត្តិ​ ​ដោយ​វាចា​ដ៏​បរិសុទ្ធ​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636853882778368233
ទៅកាន់ទំព័រ៖