ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​មាន​សភាព​យ៉ាងនេះ​ចេញ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ក្នុង​លោក​នេះ​ ​មាន​បុគ្គល​ខ្លះ​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​ ​ដោយ​វាចា​មិន​បរិសុទ្ធ​ ​តែ​មានការ​ប្រព្រឹត្តិ​ ​ដោយ​កាយ​ដ៏​បរិសុទ្ធ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​មាន​សភាព​យ៉ាងនេះ​ចេញ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ក្នុង​លោក​នេះ​ ​មាន​បុគ្គល​ខ្លះ​ ​មាន​កា​រប្រ​ព្រឹ​តិ្ត​ដោយ​កាយ​ ​មិន​បរិសុទ្ធ​ ​មានការ​ប្រព្រឹត្តិ​ ​ដោយ​វាចា​មិន​បរិសុទ្ធ​ ​តែ​បាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ផង​ ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​ក្នុង​កា​លម្តងៗ​ ​ដែរ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​មាន​សភាព​យ៉ាងនេះ​ចេញ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ក្នុង​លោក​នេះ​ ​មាន​បុគ្គល​ខ្លះ​ ​មានការ​ប្រព្រឹត្តិ​ដោយ​កាយ​មិន​បរិសុទ្ធ​ ​មានការ​ប្រព្រឹត្តិ​ ​ដោយ​វាចា​មិន​បរិសុទ្ធ​ ​ទាំង​មិនបាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ផង​ ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​ក្នុង​កា​លម្តងៗ​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​មាន​សភាព​យ៉ាងនេះ​ចេញ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ក្នុង​លោក​នេះ​មាន​បុគ្គល​ខ្លះ​ ​មានការ​ប្រព្រឹត្តិ​ ​ដោយ​កាយ​ដ៏​បរិសុទ្ធ​ ​មានការ​ប្រព្រឹត្តិ​ ​ដោយ​វាចា​ដ៏​បរិសុទ្ធ​ ​ទាំង​បាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ផង​ ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​ក្នុង​កា​លម្តងៗ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​មាន​សភាព​យ៉ាងនេះ​ចេញ​ ​១​។​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636853882956138401
ទៅកាន់ទំព័រ៖