ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូច​ទឹក​ដ៏​តិច​ ​ដក់​ក្នុង​ដានជើង​គោ​ ​មាន​បុរស​ក្តៅ​ខ្លាំង​ដោយ​កំ​ដៅ​ថ្ងៃ​ ​ត្រូវ​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​នឿយហត់​ ​អន្ទះអន្ទែង​ ​ស្រេក​ ​ដើរមក​ដល់​ ​បុរស​អ្នក​ស្រេកទឹក​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ទឹក​ក្នុង​ដានជើង​គោ​នេះ​មាន​តិច​ ​បើជា​អាត្មាអញ​ដង​ផឹក​ ​ដោយ​កំបង់​ដៃ​ ​ឬ​ដោយ​ភាជនៈ​ ​ក៏​ឈ្មោះថា​ ​អាត្មាអញ​ធ្វើ​ទឹក​នោះ​ឲ្យ​កក្រើក​ផង​ ​ឲ្យ​ល្អក់​ផង​ ​ទាំង​ធ្វើ​ទឹក​នោះ​ ​ឲ្យ​ជា​ទឹកផឹក​មិនបាន​ផង​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ច្រត់​លុតជង្គង់​ ​ឱន​ផឹក​ដូចជា​គោ​ ​ហើយ​ដើរចេញ​ទៅចុះ​ ​ដូច្នេះ​បុរស​នោះ​ ​ក៏​ច្រត់ដៃ​លុតជង្គង់​ ​ឱន​ផឹក​ដូចជា​គោ​ ​រួច​ចៀសចេញ​ទៅ​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​កាយ​មិន​បរិសុទ្ធ​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​វាចា​ក៏​មិន​បរិសុទ្ធ​ ​តែ​បាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ផង​ ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​ក្នុង​កា​លម្តងៗ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​កាយ​មិន​បរិសុទ្ធ​ ​របស់​បុគ្គល​នោះ​ ​ក្នុង​សម័យ​នោះ​ឡើយ​ ​មិន​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​វាចា​មិន​បរិសុទ្ធ​ ​របស់​បុគ្គល​នោះ​ ​ក្នុង​សម័យ​នោះ​ឡើយ​ ​(​ព្រោះ​)​ ​បុគ្គល​នោះ​ ​បាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ផង​ ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​ក្នុង​កា​លម្តងៗ​ ​ឯណា​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636853883476538166
ទៅកាន់ទំព័រ៖