ព្រះត្រៃបិដក ភាគ ៤៥

​ភិក្ខុ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​តែ​ត្រង់​ការបាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ផង​ ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​ក្នុង​កា​លម្តងៗ​ ​នោះ​ ​របស់​បុគ្គល​នោះ​ ​ក្នុង​សម័យ​នោះ​ប៉ុណ្ណោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​នោះ​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តាល​បុគ្គល​ទាំងនោះ​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​កាយ​មិន​បរិសុទ្ធ​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​វាចា​ក៏​មិន​បរិសុទ្ធ​ ​ទាំង​មិនបាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ផង​ ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​ក្នុង​កា​លម្តងៗ​ទេ​ ​តើ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​នោះ​ចេញ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូច​បុរស​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក​ ​ឈឺធ្ងន់​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​ស្រុក​បុរស​នោះ​ ​ក៏​នៅ​ឆ្ងាយ​ទៅមុខ​ផង​ ​ស្រុក​បុរស​នោះ​ ​ក៏​នៅ​ឆ្ងាយ​ទៅ​ក្រោយ​ផង​ ​បុរស​នោះ​ ​មិនបាន​នូវ​ភោជន​ទាំងឡាយ​ជាទី​សប្បាយ​ ​មិនបាន​ភេសជ្ជៈ​ទាំងឡាយ​ជាទី​សប្បាយ​ ​មិនបាន​អ្នក​ទំនុកបម្រុង​ដ៏​សមគួរ​ ​មិនបាន​ជន​អ្នកនាំ​ទៅ​រក​ស្រុក​សោះ​ ​ស្រាប់តែ​មាន​បុរស​ម្នាក់ទៀត​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដែរ​ ​ក៏​ឃើញ​បុរស​នោះ​ ​គាត់​ក៏​តាំង​ទុក​នូវ​សេចក្តី​ករុណា​ ​ក្នុង​បុរស​ ​(​មាន​អាពាធ​)​ ​នោះ​ ​តាំង​ទុក​នូវ​សេចក្តី​អាណិត​ ​តាំង​ទុក​នូវ​សេចក្តី​អនុគ្រោះ​ ​(​ដោយ​បំណង​ថា​)​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​បុរស​នេះ​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636853883654428341
ទៅកាន់ទំព័រ៖