ព្រះត្រៃបិដក ភាគ ៤៥

​បាន​នូវ​ភោជន​ទាំងឡាយ​ជាទី​សប្បាយ​ ​បាន​នូវ​ភេសជ្ជៈ​ទាំងឡាយ​ជាទី​សប្បាយ​ ​បាន​នូវ​អ្នក​ទំនុកបម្រុង​ដ៏​សមគួរ​ ​បាន​នូវ​ជន​អ្នកនាំ​ទៅ​រក​ស្រុក​ផង​ទៅអេះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​បុរស​នេះ​ ​កុំ​ដល់​នូវ​សេចក្តី​វិនាស​ ​ត្រង់កន្លែង​នេះ​ឡើយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​កាយ​មិន​បរិសុទ្ធ​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​វាចា​ក៏​មិន​បរិសុទ្ធ​ ​ទាំង​មិនបាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ ​និង​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ ​ក្នុង​កាល​ម្តង​ ​ៗ​ ​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​តាំង​ទុក​នូវ​សេចក្តី​ករុណា​ ​ត្រូវ​តាំង​ទុក​នូវ​សេចក្តី​អាណិត​ ​ត្រូវ​តាំង​ទុក​នូវ​សេចក្តី​អនុគ្រោះ​ ​ចំពោះ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​(​ដោយ​បំណង​ថា​)​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​អ្នកនេះ​គប្បី​លះ​កាយទុច្ចរិត​ ​ហើយ​ចំរើន​កាយសុចរិត​ ​លះ​វចីទុច្ចរិត​ ​ហើយ​ចំរើន​វចីសុចរិត​ ​លះ​មនោ​ទុច្ចរិត​ ​ហើយ​ចំរើន​មនោសុចរិត​នឹងគេ​អេះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​កុំ​ឲ្យ​អ្នកនេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​បិ​ត្តិ​វិស័យ​ ​អសុរកាយ​ ​និង​នរក​បាន​ឡើយ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​នោះ​ចេញ​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636853883819007754
ទៅកាន់ទំព័រ៖